វត្តឧណ្ណាលោម ជាវត្តមួយធំជាងគេក្នុងកម្ពុជារដ្ឋ នាបច្ចុប្បន្នសម័យ ។ នៅទិសខាងកើត មានទន្លេចតុមុខដែលមានធារទឹកធំល្វឹងល្វើយ,។ ទិសខាងត្បូង មានវាលព្រះមេរុនិងនិវេសន៍វាំង គួរជាទីស្ញប់ស្ញែង នៃទស្សនិកជនទាំងឡាយ។ ទិសខាងលិច មានពន្ធនាគារជាទីស្ញប់ស្ញៀម។ ទិសខាងជើង មានផ្សារមួយ ហៅថា ផ្សារកណ្តាល។
នៅក្នុងអាវាសនោះ មានព្រះវិហារមួយ កំពូលដូចប្រាសាទបុរាណខ្ពស់ស្កឹមសៃ្ក មហាកុដិជិតនោះមានកំពូល ប្រដាប់ដោយជហ្វាដងក្តារ។ មានឈាបនដ្ឋានមួយធំ ស្ថិតនៅទិសពាយព្យនៃមហាកុដិ។ នៅទិសឧត្តរនៃមហាកុដិមានចេតិយមួយធំ ដែលរដ្ឋាភិបាលនិងពុទ្ធបរិស័ទសាងឡើង សម្រាប់តម្កល់ព្រះអដ្ឋិធាតុ ព្រះសង្ឃរាជ ឬ ព្រះសង្ឃនាយក ។ ក្រៅពី នោះមានកុដិជាច្រើនស្ថានបនាដោយឥដ្ឋនិងស៊ីម៉ង់ត៍ស្ទើរតែទាំង។ ក្នុងកុដិនីមួយៗមានវច្ចកុដិបរិបូណ៍ ដោយអនាម័យដ៏ល្អៗ គួរជាទីជ្រះថ្លា ។
Saturday, January 9, 2010
អំពីវត្ត
វត្ត ជាលំនៅនៃបុព្វជិត អ្នកប្រព្រឹត្តកុសលធម៌ ដើម្បីចេញចាកកាមនិង ដើម្បីសិក្សាអប់រំបន្ទុំកាយឲ្យឆ្ងាយចាកអវិជ្ជា។
វត្ត សំដៅយកទីអាវាសទាំងមូល ដែលមានព្រះវិហារកុដិ ឧបដ្ឋានសាលា ពុទ្ធិកបឋមសិក្សា សាលាបឋមសិក្សា ហោត្រ័យ ចេតិយ ឈាបនដ្ឋាន វច្ទកុដិ តំាងនៅច្រូងច្រាង តម្រៀបគ្នាជាជូរ គូរជាទីជ្រះថ្លា។ ក្រៅពីនោះមានសួនច្បារលាយចម្រុះ ដោយបុព្វជាតិផេ្សងៗ មានដើមរុក្ខជាតិធំៗ បែកមែកសាខាប្រកបដោយម្លប់ត្រឈឹងត្រឈៃស៊ុមទ្រុមគួរជារមណីយដ្ឋានដល់ឧបាសក ឧបាសិកា ដែលមានចិត្តសាងសីលទានដើម្បីជាសម្បតិ្តទៅកាន់បរលោក។

Subscribe to:
Comments (Atom)