វត្តឧណ្ណាលោម ជាវត្តមួយធំជាងគេក្នុងកម្ពុជារដ្ឋ នាបច្ចុប្បន្នសម័យ ។ នៅទិសខាងកើត មានទន្លេចតុមុខដែលមានធារទឹកធំល្វឹងល្វើយ,។ ទិសខាងត្បូង មានវាលព្រះមេរុនិងនិវេសន៍វាំង គួរជាទីស្ញប់ស្ញែង នៃទស្សនិកជនទាំងឡាយ។ ទិសខាងលិច មានពន្ធនាគារជាទីស្ញប់ស្ញៀម។ ទិសខាងជើង មានផ្សារមួយ ហៅថា ផ្សារកណ្តាល។
នៅក្នុងអាវាសនោះ មានព្រះវិហារមួយ កំពូលដូចប្រាសាទបុរាណខ្ពស់ស្កឹមសៃ្ក មហាកុដិជិតនោះមានកំពូល ប្រដាប់ដោយជហ្វាដងក្តារ។ មានឈាបនដ្ឋានមួយធំ ស្ថិតនៅទិសពាយព្យនៃមហាកុដិ។ នៅទិសឧត្តរនៃមហាកុដិមានចេតិយមួយធំ ដែលរដ្ឋាភិបាលនិងពុទ្ធបរិស័ទសាងឡើង សម្រាប់តម្កល់ព្រះអដ្ឋិធាតុ ព្រះសង្ឃរាជ ឬ ព្រះសង្ឃនាយក ។ ក្រៅពី នោះមានកុដិជាច្រើនស្ថានបនាដោយឥដ្ឋនិងស៊ីម៉ង់ត៍ស្ទើរតែទាំង។ ក្នុងកុដិនីមួយៗមានវច្ចកុដិបរិបូណ៍ ដោយអនាម័យដ៏ល្អៗ គួរជាទីជ្រះថ្លា ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment